ព្រឹត្តិការណ៍

កូរ៉េខាងត្បូង ស្នើយូណេស្កូ លុបចោលកោះហាស៊ីម៉ា របស់ជប៉ុន ចេញពីបញ្ជីបេតិកភណ្ឌពិភពលោក

សេអ៊ូល៖ សមាជិកសភាម្នាក់បានលើកឡើងថាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងទាមទារឱ្យទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ ដកទីតាំងឧស្សាហកម្មប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុន រួមទាំងកោះហាស៊ីម៉ា ចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

 លោក Jeon Yong-gi មកពីគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចបានលើកឡើងថាក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នឹងផ្ញើលិខិតទៅអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិនៅចុងខែនេះ។

 ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលប្រទេសជប៉ុន មិនបានផ្តល់ការពន្យល់ដោយបញ្ជាក់ថា កម្លាំងពលកម្មត្រូវបានប្រើនៅទីតាំងឧស្សាហកម្មមីជីចំនួន ២៣ របស់ប្រទេស ដែលក្នុងនោះរួមមានកោះហាស៊ីម៉ា ដែលមានឈ្មោះថាកោះ Battleship នៅមជ្ឈមណ្ឌលព័ត៌មានដែលទើបនឹងបើកថ្មីនៅទីក្រុងតូក្យូ៕ដោយ ឈូក បូរ៉ា

Most Popular

To Top