ព្រឹត្តិការណ៍

ប្រវត្តិខ្លះៗ នៃប្រាក់អ៊ឺរ៉ូ របស់សហគមន៍អ៊ឺរ៉ុប

នាខែមករាឆ្នាំ១៩៩៩ ជាពេលដែលរូបិយបណ្ណ របស់តំបន់អ៊ឺរ៉ុប គឺប្រាក់អ៊ឺរ៉ុEuro ត្រូវបានបង្ហាញខ្លួន ជាលើកតំបូង គិតចាប់តាំង ពីពេលដែលប្រទេស ក្នុងតំបន់បានរួបរួមគ្នា ក្រោមរជ្ជកាល របស់ស្តេច Charlemagne តាំងពីសតវត្សទី៩មកម្ល៉េះ ។

ការបង្ហាញខ្លួននេះ ត្រូវបានគេជឿជាក់ថា វាបានដើរតួយ៉ាងសំខាន់ ក្នុងវិស័យហិរញ្ញវត្ថុ របស់ប្រទេសទាំង១១ ដែលមានដូចជាអូស្ត្រាលី ប៊ែលហ្ស៊ក ហ្វាំងឡង់ បារាំង អាល្លឹម៉ង់ អៀរឡង់ អ៊ីតាលី លុចហ្សាំប៊ួ ហូឡង់ ប៉ទុយហ្គាល់ និងអេស្បាញផង ដែលជាមានប្រជាជន សរុបទៅដល់ជាង ២៩០លាននាក់។

នៅថ្ងៃដែលបានបង្ហាញ ខ្លួនជាលើកតំបូង តម្លៃប្រាក់អ៊ឺរ៉ុ មានប្រហែលជា១,១៧ដុល្លារអាមេរិក ប៉ុន្តែក្រោយមកអស់ រយៈពេលប៉ុន្មានឆ្នាំ មកទល់ឆ្នាំ២០០២ ទើបរូបិយប័ណ្ណ មួយនេះបានធ្វើចរាចរណ៍ យ៉ាងទូលាយ នៅក្នុងប្រទេស ទាំងនោះ ជំនួសរូបិយប៍ណ្ណ ដែលប្រទេស ពួកគេធ្លាប់មានរៀងៗខ្លួន ។

នៅឆ្នាំ២០០៤ មានប្រទេសចំនួន១០ ថែមទៀត ដែលបានចូលរួមជាសមាជិក សហភាពអឺរ៉ុបក្នុងនោះមានដូចជា សាយប្រ៊ុសសាធារណរដ្ឋឆេក អេស្តូនី ហុងគ្រី ឡាតវីលី ទុយនេស៊ី ម៉ាល់តា ប៉ូឡូញ ស្លូវ៉ាគី និងស្លូវេនី ប៉ុន្តែប្រទេសមួយចំនួនប៉ុណ្ណោះ ក្នុងចំណោមប្រទេសទាំងនេះ ដែលបានចាប់ផ្តើម ប្រើប្រាស់ប្រាក់អឺរ៉ូ នៅឆ្នាំ២០០៧ ហើយនៅសល់ ប៉ុន្មានទៀត
បានចូលប្រើប្រាស់ រូបិយបណ្ណវត្ថុមួយនេះ នៅក្នុងឆ្នាំក្រោយៗមកទៀត ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top