វ៉ាស៊ីនតោន ៖ អតីតមេបញ្ជាការ នៃកងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េ បានជំរុញការត្រៀម ខ្លួនប្រឈមមុខ នឹងការគំរាមកំហែង ដែលកំពុងកើនឡើង របស់កូរ៉េខាងជើង ដោយថាការកម្ទេចការិយាល័យ ទំនាក់ទំនង របស់ប្រទេសកុម្មុយនិស្តមួយនេះ គឺជាសញ្ញាច្បាស់មួយ នៃចេតនាអរិភាព។
លោកឧត្តមសេនីយ៍ John Tilelli បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ អំពីការវិវឌ្ឍន៍ថ្មីៗ នៅឧបទ្វីបកូរ៉េ ដែលជាការបារម្ភយ៉ាងខ្លាំង របស់លោក សម្រាប់ប្រទេស ដែលលោកបាន បម្រើការចាប់ពីឆ្នាំ ១៩៩៦-១៩៩៩ និងការត្រៀម ទឹកប្រាក់ចំនួន ២៣ លានដុល្លារ សម្រាប់ ការគោរពអតីតយុទ្ធជន នៃសង្គ្រាមកូរ៉េ ។
បទសម្ភាសន៍ជាក់ស្តែង បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបំផ្លាញការិយាល័យ ទំនាក់ទំនងអន្តរកូរ៉េ នៅក្នុងទីក្រុងព្រំដែន Kaesong របស់ខ្លួនដោយចាប់ផ្តើម អនុវត្តនូវវិធានការណ៍មួយចំនួន ដែលខ្លួនបានគំរាមអនុវត្ត ចំពោះការបង្ហោះខិតប័ណ្ណ របស់ក្រុមរត់ចោលជួរ ដែលជាឃោសនា ប្រឆាំងក្រុងព្យុងយ៉ាង ចូលទៅក្នុងប្រទេសកូរ៉េខាងជើង ៕
ដោយ ឈូក បូរ៉ា