បរទេស ៖ នៅថ្ងៃចន្ទទី២២ ខែមិថុនានេះ ប្រទេសកូរ៉េខាងត្បូង បានធ្វើការប្រកាសអំពាវនាវ ឲ្យប្រទេសកូរ៉េខាងជើង ក្នុងការលុបចោលផែនការ ដើម្បីចែកចាយខិតប័ណ្ណ នៅតាមព្រំដែន រវាងប្រទេសទាំងពីរ។
ការប្រកាសនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងផែនការ នៃប្រទេសកូរ៉េខាងជើង កន្លងដែលបាន និយាយថាខ្លួនបានត្រៀមខ្លួន ដើម្បីបោះចេញផ្សាយ ខិត្តប័ណ្ណចំនួន ១២ លានសន្លឹកនៅក្នុងអ្វី ដែលជាយុទ្ធនាការចិត្តសាស្ត្រដ៏ធំបំផុត ប្រឆាំងនឹងគូប្រជែង ដែលជាប្រទេសកូរ៉េខាងត្បូងនោះ។
គួរបញ្ជាក់ថា សប្តាហ៍ចុងក្រោយនេះ ស្ថានភាពតានតឹង បានកើនឡើងខ្លាំងមែនទែន រវាងប្រទេសបងប្អូនទាំងពីរ ដោយមានទាំងការគម្រាមប្រើ ទ័ពទៅដល់តំបន់ព្រំដែនផងដែរ នៅក្រោយពេល ដែលកូរ៉េខាងជើង បានប្រកាសបញ្ចប់ការងារ របស់ការិយាល័យសម្របសម្រួល នៅលើទឹកដីរបស់ខ្លួន ហើយថែមទាំងបានព្រមានលប់ចោល កិច្ចព្រមព្រៀងឆ្នាំ២០១៨ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង ទៀតផង៕
ប្រែសម្រួល៖ស៊ុនលី