ព្រឹត្តិការណ៍

ការនាំចេញ សព្វាវុធអ៊ីស្រាអ៊ែល ធ្លាក់ចុះមកត្រឹមតែ ៧,២ពាន់ប៊ីលានដុល្លារ កាលពីឆ្នាំ២០១៩

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី២២ ខែមិថុនា បានសរសេរថា ទំហំនាំចេញ នៃផលិតផលយោធា របស់ប្រទេសអ៊ីស្រាអ៊ែល កាលពីឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះមក នៅត្រឹមតែ ៧,២ពាន់ប៊ីលានដុល្លារ។

តួលេខនេះ គឺជាតួលេខធ្លាក់ចុះជាប់គ្នា២ឆ្នាំ មកហើយដែរ ចំពោះការនាំចេញផលិតផលយោធា ។ កាលពីឆ្នាំ២០១៨ ទំហំនាំចេញយោធា របស់អ៊ិស្រាអ៊ែល មានចំនួន៧,៥ពាន់ប៊ីលានដុល្លារ ពោលគឺធ្លាក់ចុះពីទំហំ៩,២ពាន់ប៊ីលានដុល្លារ កាលពីឆ្នាំ២០១៧។

ទិន្នន័យដែលត្រូវបានចេញ ផ្សាយដោយ SIBAT បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនយោធា របស់អ៊ីស្រាអ៊ែល ប្រមាណជា១២០ បានចុះកុងត្រាជាមួយនឹងពិភពលោក បានតែប៉ុន្មានកិច្ចព្រមព្រៀង ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top