អាមេរិក៖ ការសិក្សាបានបង្ហាញថា កម្ដៅបានសម្លាប់ជនជាតិ អាមេរិកកាន់តែច្រើន ជារៀងរាល់ឆ្នាំច្រើន ជាងការប៉ាន់ស្មានពីមុន ហើយវីរុសដែលទាក់ទងនឹង ជំងឺឆ្លងអាចកើនឡើងចំនួន អ្នកស្លាប់នៅរដូវក្តៅនេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានប៉ាន់ស្មានថា មនុស្សប្រហែល ៦០០នាក់បានបាត់បង់ជីវិត ដោយសារសីតុណ្ហភាពខ្លាំង ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ចំនួនពិតប្រាកដគឺច្រើនជាង ៥,៦០០ នាក់។ ក្រុមអ្នកស្រាវជ្រាវ បានប្រើប្រាស់ទិន្នន័យពីមជ្ឈមណ្ឌលជាតិ ស្ថិតិសុខភាពស្តីពីការស្លាប់ នៅតំបន់ដែលមានប្រជាជនច្រើន នៅសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៦ រួមជាមួយគំរូប៉ាន់ស្មានសីតុណ្ហភាព នៅតំបន់ទាំងនេះ។
ទិន្នន័យបានបង្ហាញថា កម្ដៅល្មមបានសម្លាប់មនុស្ស ៣,៣០៩ នាក់ក្នុងមួយឆ្នាំនៅក្នុងតំបន់នា នារាប់បញ្ចូលក្នុងការសិក្សា ហើយកម្ដៅខ្លាំងបានសម្លាប់មនុស្ស ២.២៩៩ នាក់ជារៀងរាល់ឆ្នាំ។ ទោះយ៉ាងណានៅពេលមេរោគនេះ ឆ្លងរាលដាលពាសពេញប្រទេស អ្នកជំនាញបារម្ភថា ចំនួនទាំងនេះនឹងកើនឡើង ដោយសារតែកន្លែងដែលមានម៉ាស៊ីនត្រជាក់អាចឲ្ យមេរោគចូលដំណើរការបាននៅពេលនេះ អាចប្រើបានយូរ៕ ដោយ៖លី ភីលីព

