ព្រឹត្តិការណ៍

ចាប់បានយោធា អាមេរិកម្នាក់ មានផែនការជួយ ភេវករ វាយប្រហារ អង្គភាពខ្លួនឯង

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអង្គារទី២៣ ខែមិថុនានេះ បានសរសេរថា យោធាអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួន និងដាក់ទោស ក្រោយរកឃើញថា គាត់បានព្យាយាមធ្វើសកម្មភាព ភេវរកម្មដើម្បីប្រឆាំង ទៅនឹងអង្គភាពយោធា របស់ខ្លួនតាមរយៈការបញ្ជូនព័ត៌មាន សំងាត់ទៅឲ្យក្រុម ជ្រុលនិយម។

យោធាដែលមានឈ្មោះថា Ethan Melzer មានអាយុ២២ឆ្នាំ បានព្យាយាមធ្វើការលួច និងផ្ញើរឯកសារសំងាត់ នៃអង្គភាពរបស់ខ្លួន ទៅឲ្យក្រុមជ្រុលនិយមមួយ ដែលមានឈ្មោះថា Nine Angles និងក៏គ្រោងផ្ញើបន្តទៅឲ្យក្រុមជ្រុលនិយមអ៊ីស្លាម ជីហាដផង ដើម្បីឲ្យពួកគេអាចបើកការ វាយប្រហារភេវរកម្មបាន ។

តាមប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តីផែនការនេះ ត្រុវបាន FBI និងកងកម្លាំងយោធាអាមេរិក រកឃើញទាន់ពេលវេលា កាលពីចុងខែមុនហើយការចាប់ខ្លួន របស់យោធារូបនេះ ទើបតែបានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនាកន្លងមកប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top