ខេបថោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមសេចក្តីប្រកាស ចុងក្រោយនៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានកើនឡើងលើស ១០០.០០០នាក់ គឺបានកើនឡើងដល់១០១.៥៩០នាក់ ។
លោក Zweli Mkhize រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា មនុស្ស៦១នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់ឥឡូវថេរ១.៩៩១នាក់ ។
លោក Mkhize បានថ្លែងថា អត្រាមរណភាពមាន២ភាគរយ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយ ពីជំងឺ មានចំនួន៥៣.៤៤៤នាក់ ។ ក្នុងរយៈពេល១៤ថ្ងៃ អាហ្វ្រិកខាងត្បូង ត្រូវបានគេបញ្ជាក់ថា មានអ្នកឆ្លងជំងឺកើន ឡើងទ្វេរដង ពី៥០.០០០នាក់ ដល់១០១.៥៩០នាក់ ធៀបនឹង៩៤ថ្ងៃ ក្នុងអំឡុងពេលមាន អ្នកឆ្លងជំងឺកើនទ្វេរដង និងបានកើនឡើង ដល់៥០.០០០នាក់ ចាប់ពីថ្ងៃទី៥ ខែមីនា ដល់ថ្ងៃទី៨ ខែមិថុនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា