ម៉ិកស៊ីកូ៖ គ្រោះថ្នាក់រញ្ជួយដីដែលមានកម្លាំង ៧.៥ រិចទ័របានវាយប្រហារទីក្រុងម៉ិកស៊ិក និងតំបន់ភាគខាងត្បូង និងភាគកណ្តាលនៃប្រទេស នៅពាក់កណ្តាលព្រឹកថ្ងៃអង្គារម្សិលមិញនេះ ប៉ុន្ដែមិនមានការរងគ្រោះធ្ងន់ធ្ងរអ្វីនោះទេ។
សេវាកម្មរញ្ជួយដីជាតិ (SSN) បានឲ្យដឹងតាមរយៈបណ្តាញសង្គមថាការរញ្ជួយនេះបានកើតឡើងនៅម៉ោង ១០ និង ២៩ នាទីព្រឹក និងចំណុចកណ្តាលស្ថិតនៅចម្ងាយ ២៣ គីឡូម៉ែត្រខាងត្បូងទីក្រុង Le Crucecita ដែលជាភូមិនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៅរដ្ឋ Oaxaca ភាគខាងត្បូង។
លោក Alejandro Murat អភិបាលខេត្ត Oaxaca បានប្រាប់ស្ថានីយ៍ព័ត៌មានថា ក្នុងករណីគ្រោះថ្នាក់រញ្ជួយដីខាងលើនេះ មានមនុស្សម្នាក់ត្រូវបានសម្លាប់។
ប្រធានាធិបតីលោក Andres Manuel Lopez Obrador បានប្រកាសថាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាមជ្ឈមណ្ឌលផលិតកម្មប្រេងនិងអគ្គិសនីមិនត្រូវបានប៉ះពាល់ឡើយ។ ហើយយោងតាមការសម្របសម្រួលការការពារជនស៊ីវិលជាតិការរញ្ជួយដីនេះត្រូវបានគេដឹងថា បានកើតឡើងនៅទូទាំងរដ្ឋចំនួន ៧ ៕ដោយ ឈូក បូរ៉ា