ណាសា៖ការសិក្សាមួយបានរកឃើញថា ភពភ្លុយតូភ្ជាប់មហាសមុទ្រដ៏ធំល្វឹងល្វើយនៅពីក្រោមសម្បកទឹកកករបស់វាដែលមាននៅទីនោះអស់រយៈពេល ៤,៥ពាន់លានឆ្នាំ ៥០០ លានឆ្នាំមុន ពោលគឺ៥០០លានឆ្នាំយូរជាងសមុទ្រនៅលើផែនដីទៅទៀត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ភពភ្លុយតូត្រូវបានគេស្គាល់នៅថ្ងៃនេះថា ជាគ្រាប់បាល់ទឹកកក និងដុំថ្មព័ទ្ធជុំវិញព្រះអាទិត្យនៅចម្ងាយ ៣.៧ ពាន់លានម៉ាយល៍។ ប៉ុន្តែការសិក្សាថ្មីមួយបាន បង្ហាញថា វាអាចក្តៅនៅពេលបង្កើតដំបូងដែលធ្វើឲ្យឲ្យទឹករាវ បង្កើតនៅលើផ្ទៃរបស់វា ហើយអាចផ្តល់លក្ខខណ្ឌចាំបាច់ សម្រាប់ទ្រទ្រង់ជីវិតមនុស្សក្រៅភព។
ការខុសគ្នាពីទស្សនៈបែបប្រពៃណី ដែលវាមានដើមកំណើតជាគ្រាប់បាល់ទឹកកក និងថ្មរលាយបន្តិចម្តង ៗ ដើម្បីបង្កើតជាផ្ទៃផែនដី ដោយសារតែកម្ដៅបានបញ្ចេញដោយ ការពុកផុយនៃធាតុវិទ្យុសកម្មនៅក្នុងថ្ម។ អ្នកវិទ្យាសាស្ត្របានប្រៀប ធៀបការធ្វើត្រាប់តាមគំរូកម្ដៅនៃ ការវិវត្តនៃផ្នែកខាងក្នុងរបស់វាទៅនឹងរូបភាពនៃផ្ទៃរបស់វា ដែលថតដោយ យានអវកាស New Horizons របស់ណាសា។
ពួកគេបានរកឃើញជួរភ្នំ និងជម្រាលភ្នំដែលមាន ជម្រៅជាងមួយម៉ាយល៍លើភពតឿដោយបង្ហាញពីភាពតានតឹងពីចលនានៅខាងក្នុងសម្បករបស់វាបណ្តាល មកពីការពង្រីកទឹកនៅពេលវាកក។ ការសិក្សាបានបង្ហាញថា ភពផ្សេងទៀត និងភពតឿនៅក្នុងតំបន់Kuiper Beltដូចជា Haumea និង Makemake ប្រហែលជាធ្លាប់ មានភាពកក់ក្តៅ និងមានសមត្ថភាពក្នុងការរស់នៅរបស់ មនុស្សក្រៅភព៕ដោយ៖លី ភីលីព