ព្រឹត្តិការណ៍

អាមេរិក ជំរុញឲ្យកូរ៉េខាងជើង​ ត្រឡប់ទៅរកការចូលរួមវិញ និងឈប់បង្កើន ភាពតានតឹង

វ៉ាស៊ីនតោន ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានទទូចដល់ ប្រទេសកូរ៉េខាងជើង ឱ្យវិលត្រឡប់ទៅ រកការចូលរួមវិញ នៅពេលដែលប្រទេស កុម្មុយនិស្តមួយនេះ នៅតែបន្តគំរាមកំហែង ដល់ប្រទេសកូរ៉េខាងត្បូងជុំវិញ យុទ្ធនាការខិតប័ណ្ណប្រឆាំង នឹងទីក្រុងព្យុងយ៉ាង។

ប្រទេសកូរ៉េខាងជើង បានចេញនូវការគំរាមកំហែង ជាបន្តបន្ទាប់ចាប់តាំងពីដើមខែនេះ ដោយមានបញ្ហាជាមួយ នឹងការខកខាន របស់ក្រុងសេអ៊ូល ក្នុងការបញ្ឈប់ ក្រុមអ្នករត់ចោលជួរ និងសកម្មជនពីការផ្ញើ ខិត្តប័ណ្ណឃោសនា ដោយប៉េងប៉ោងចូល ទៅកូរ៉េខាងជើង។

នៅសប្តាហ៍នេះខ្លួនបានគំរាមផ្ញើ ខិត្តប័ណ្ណឃោសនា ដែលមានចំនួន ១២ លានសន្លឹករបស់ខ្លួន ទៅក្នុងកូរ៉េខាងត្បូងវិញ ហើយហាក់ដូចជាបានបង្កើន ឧបករណ៍បំពងសំឡេងប្រហែល ២០កន្លែង នៅជិតព្រំដែនអន្តរកូរ៉េ ដើម្បីផ្សព្វផ្សាយសារឃោសនានោះ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top