អាមេរិក ៖ ទិន្នន័យមួយ ដែលគេដាក់ឈ្មោះថា ‘BlueLeaks’បានលាតត្រដាង ឯកសាររាប់រយរាប់ពាន់ ពីនាយកដ្ឋានប៉ូលីសជាង ២០០ និងក្រុម FBI ដែលរួមមានសម្លៀកបំពាក់ និងស្នាមសាក់របស់អ្នកតវ៉ា ដែលត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងមួយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់បានបង្ហាញពីការលេចធ្លាយ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយនិយាយថា វារួមបញ្ចូលទាំងទិន្នន័យរយៈពេល ១០ ឆ្នាំពីមន្ទីរជាង ២០០ រួមជាមួយឯកសាររសើប និងរបាយការណ៍របស់ FBI ។
ក្រុមអ្នកជំនាញសន្តិសុខ បានតាមដានឯកសារទាំងនោះ ត្រឡប់ទៅមជ្ឈមណ្ឌលទិន្នន័យ នៅហ៊ូស្តុនរដ្ឋតិចសាស់ ដែលរងគ្រោះដោយសារ ការរំលោភទិន្នន័យនៅខែនេះ ហើយបានរកឃើញថា ការលេចធ្លាយនេះរួមមានព័ត៌មានជិត ២៤ ឆ្នាំ ។
ឯកសាររួមមានឈ្មោះអាស័យដ្ឋាន អ៊ីម៉ែល លេខទូរស័ព្ទ ឯកសារ PDF រូបភាព និងមួយចំនួនធំ នៃអត្ថបទនិងវីដេអូ ។ វាក៏មានអនុស្សរណៈបង្ហាញ ពីសម្លៀកបំពាក់ជាក់លាក់ ការចាក់សាក់សញ្ញា និងរថយន្តរបស់អ្នកតវ៉ា ដែលអាចជាការគំរាមកំហែងមួយ ហើយមន្ត្រីបានធ្វើការចាប់ខ្លួន ដោយផ្អែកលើរូបភាពទាំងនេះ ដោយប្រើរូបថតពីការតវ៉ា។
ទោះបីជាអ្នកជំនាញមិនជឿថា វានឹងបង្ហាញពីការប្រព្រឹត្ត មិនត្រឹមត្រូវរបស់ប៉ូលីស ក៏ដោយព្រឹត្តិការណ៍នេះ អាចបណ្តាលឲ្យមានការ ស៊ើបអង្កេតដ៏រសើប និងបង្កគ្រោះថ្នាក់ដល់អាយុជីវិត របស់អ្នកដែលពាក់ព័ន្ធ ៕ ដោយ៖លី ភីលីព