ព្រឹត្តិការណ៍

កូរ៉េខាងត្បូង ច្រានចោលការអះអាង របស់លោក ចន បូលតុន លើកិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារជាតិ

សេអ៊ូល៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង បានច្រានចោលការអះអាង របស់លោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានគំរាមដកទ័ពអាមេរិកចេញពីប្រទេសកូរ៉េ ប្រសិនបើទីក្រុងសេអ៊ូល បដិសេធ មិនបង្កើនការចូលរួមវិភាគទានហិរញ្ញវត្ថុ ដល់ការចំណាយរបស់កងទ័ព។

នៅក្នុងសៀវភៅកំណត់ហេតុ ដ៏ចម្រូងចម្រាសរបស់លោក ដែលមានចំណងជើងថា“ បន្ទប់ដែលវាកើតឡើង” លោក Bolton បានរំលឹកថាលោក ត្រា បានគំរាមដកកងទ័ពអាមេរិក ចេញពីប្រទេសកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូល មិនបានបង់ប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិក ក្រោមកិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារជាតិ ដែលជាការកើនឡើង គួរឱ្យកត់សម្គាល់ ពីកិច្ចព្រមព្រៀង វិធានការពិសេសពីមុនរបស់ពួកគេ។

រដ្ឋមន្ត្រីការពារជាតិលោក Jeong Kyeong-doo បានឲ្យដឹងនៅពេលត្រូវបានគេសួរ ក្នុងអំឡុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការសភាស្តីពីច្បាប់ និងប្រព័ន្ធតុលាការថា “មិនមានការពិភាក្សាបែបនេះទាល់តែសោះ ក្នុងអំឡុងពេលនៃការចរចា ស្តីពីការចំណាយ លើវិស័យការពារជាតិ”៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top