បរទេស ៖ កងទ័ពស៊ីរី បានឆ្លើយតប ចំពោះការវាយប្រហារ របស់អ៊ីស្រាអែល លើប្រទេសស៊ីរីភាគខាងត្បូង ភាគកណ្ដាល និងភាគខាងកើត បណ្ដាលឲ្យទាហាន ពីររូបបាត់បង់ជីវិត វាត្រូវបានប្រភពស៊ើប ការណ៍សម្ងាត់យោធា និយាយថា ជារលកនៃការវាយឆ្មក់ ផ្តោតគោលដៅលើ មូលដ្ឋានទ័ពអ៊ីរ៉ង់។
កងទ័ពស៊ីរីនិយាយថា យន្តហោះអ៊ីស្រាអែល បានវាយប្រហារប៉ុស្តិ៍ កងទ័ពមួយកន្លែង នៅក្នុងទីក្រុង Salamiya និងមួយកន្លែងផ្សេងទៀត ក្នុងទីក្រុង Sabura នៅខេត្ត Hama ត្រមតែប៉ុន្មានម៉ោង មុនពេលមីស៊ីលវាយប្រហារ បន្ទាយយោធាផ្សេងទៀត ក្នុងខេត្ត Deir al Zor ស្ថិតនៅតាមបណ្ដោយព្រំដែន ជាប់អ៊ីស្រាអែល និងនៅក្នុងប្រទេសស៊ីរី ភាគខាងត្បូងជិតព្រំដែន ជាប់ហ្សកដានី។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មូលដ្ឋានយោធានានា នៅតំបន់ក្នុងប្រទេសស៊ីរី ភាគខាងកើត និងភាគខាងត្បូង ដែលអ៊ីស្រាអែល បានវាយប្រហារ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ និងដែលត្រូវគេជឿថា មានវត្តមានដ៏ខ្លាំងក្លារបស់កងជីវពលគាំទ្រដោយអ៊ីរ៉ង់៕
ប្រែសម្រួល៖ប៉ាង កុង