បរទេស៖ យោងទៅតាម ទិន្នន័យដ៏ថ្មីបំផុតរបស់ចិន បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសចិន និងប្រទេសកូរ៉េខាងជើង ប្រហែលជាកំពុងតែមាន ភាពប្រសើរឡើងវិញ ស្របពេល ដែលការផ្ទុះឆ្លងរាតត្បាត នៃមេរោគកូរ៉ូណា មានភាពធូរស្បើយនៅក្នុងតំបន់។
រដ្ឋបាលគយទូទៅ របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃពុធ ម្សិលមិញនេះថា ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ បានកើនឡើងដល់ ៦៣,៣លានដុល្លារ នៅក្នុងខែឧសភា គឺបានកើនឡើង ជាង១៦០ភាគរយ បើធៀបនឹងខែមុន ប៉ុន្តែនៅតែមានចំនួនទាបខ្លាំងជាង គឺធ្លាក់ចុះ៧៧ភាគរយ បើធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩។
ស្ថិតិចិនបានបង្ហាញប្រាប់ថា នៅក្នុងខែឧសភា ប្រទេសកូរ៉េខាងជើង បាននាំចូលទំនិញ មានទំហំទឹកប្រាក់ជាង ៥៨លានដុល្លារ ពីប្រទេសចិន គឺកើនឡើងចំនួន១៦៨ភាគរយ ពីខែមេសា ជាពេលដែលប្រទេសកូរ៉េខាងជើង បាននាំចូលប្រហែលតែ ២១,៨លានដុល្លារប៉ុណ្ណោះ៕ ប្រែសម្រួល៖ប៉ាង កុង

