ព្រឹត្តិការណ៍

ភពទំហំប៉ុន Neptune ព័ទ្ធជុំវិញ ដោយពពកហ្គាស និងធូលី រកឃើញនៅជុំវិញផ្កាយតូច ទើបតែមានអាយុ៣២ឆ្នាំពន្លឺប៉ុណ្ណោះ

ណាសា៖ ភពឧស្ម័នយក្សមួយ ដែលមានទំហំប៉ុន Neptune ព័ទ្ធជុំវិញផ្កាយ ដែលមានអាយុតិចជាងព្រះអាទិត្យ ដល់ទៅ១៨០ ដង ត្រូវបានរកឃើញ ដោយក្រុមតារាវិទូ ហើយវាអាចបញ្ចេញពន្លឺ លើការវិវឌ្ឍន៍នៃផែនដីរបស់យើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

Exoplanet ត្រូវបានគេរកឃើញក្នុងប្រព័ន្ធ ដែលមានចម្ងាយ៣២ឆ្នាំពន្លឺ ហើយផ្កាយរបស់វា មានអាយុត្រឹមតែ២០ទៅ៣០លានឆ្នាំប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងព្រះអាទិត្យ ដែលមានអាយុកាល ៤,៥ពាន់លានឆ្នាំ។ កាដាក់ឈ្មោះថា AU Mic bនេះ អ្នកវិទ្យាសាស្ត្រ របស់អង្គការណាសា បាននិយាយថា ភពទារកនេះមានទទឹងប្រហែល ៣០,០០០ ម៉ាយល៍ហើយត្រូវបានរកឃើញ ដោយផ្កាយរណបស្ទង់មតិ Transitioning Exoplanet Survey (TESS) ។

នៅពេលភពផែនដី នៅតែស្ថិតក្នុងភាពក្មេងខ្ចី អ្នកស្រាវជ្រាវសង្ឃឹមថា នឹងអាចប្រើប្រាស់ការរកឃើញនេះ ឲ្យយល់កាន់តែច្បាស់ អំពីរបៀបដែលភពនានា កើតឡើងក្នុងឆ្នាំដំបូង នៃប្រព័ន្ធផ្កាយ ចំណែកប្រព័ន្ធផ្កាយរបស់វា គឺAU Microscopii មានទំហំប្រហែល ពាក់កណ្តាលទំហំនៃព្រះអាទិត្យ ហើយនៅតែមានឌីស នៃកម្ទេចកម្ទីនៃភព ក្នុងនោះមានភពអាចបង្កើតបាន៕ ដោយ៖លី ភីលីព

Most Popular

To Top