ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានឲ្យដឹង កាលពីថ្ងៃសុក្រថា WHO បានដឹកនាំទទួលខុសត្រូវ របស់ពិភពលោក ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ហើយចាំបាច់ណាស់ ត្រូវការថវិកាចំនួន ៣១,៣ពាន់លានដុល្លារ សម្រាប់កិច្ចការផលិតវ៉ាក់សាំង និងព្យាបាល ទៅលើរោគសញ្ញជំងឺ ក្នុងរយៈពេល១២ខែខាងមុខ ក្នុងនោះរាប់បញ្ចូលទាំងវ៉ាក់សាំង ២ពាន់លានកម្រិតដែរ ។
ទឹកប្រាក់ទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ ជាប្រយោជន៍សម្រាប់ផលិត ឧបករណ៍ស្វែងរកជំងឺកូវីដ១៩ ដែលគេហៅថា ACT-Accelerator ការផ្តួចផ្តើម នៃកិច្ចសហការនៅលើពិភពលោក នៅក្នុងខែមេសា សម្រាប់ការអភិវឌ្ឍន៍ ផលិតកម្ម និងអាចដឹងពីការធ្វើតេស្ត ជំងឺកូវីដ១៩ រាល់ការព្យាបាល និងចាក់វ៉ាក់សាំងផងដែរ ។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ទឹកប្រាក់៣,៤ពាន់លានដុល្លារ ត្រូវបានបរិច្ចាគ រហូតដល់ពេលនេះ ជាលទ្ធផល ត្រូវការមូលនិធិបំពេញបន្ថែម ចំនួន២៧,៩ពាន់លានដុល្លារ ដែលទឹកប្រាក់១៣,៧ពាន់លានដុល្លារ នៅតែខ្វះខាត នឹងចាំបាច់បំផុត ។ វាជាគម្រោងការដែលនឹងត្រូវបង្កើន ដល់ការធ្វើតេស្ត ៥០០លាននាក់ និងបើកវគ្គបណ្តុះបណ្តាល ដល់អ្នកបច្ចេកទេស ចំនួន២៤៥លាននាក់ សម្រាប់ការព្យាបាល ជំងឺសម្រាប់ប្រទេស រកប្រាក់ចំណូល បានទាប និងកម្រិតមធ្យម (LMICs) នៅពាក់កណ្តាល ឆ្នាំ២០២១ រាប់បញ្ចូលទាំងវ៉ាក់សាំង ចំនួន៣ពាន់លានកម្រិត ហើយក្នុងនោះ វ៉ាក់សាំង១ពាន់លានកម្រិត នឹងត្រូវទិញសម្រាប់ LMICs នៅចុងឆ្នាំ២០២១ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា