ព្រឹត្តិការណ៍

អ៊ីស្រាអ៊ែល បើកការវាយប្រហារ តាមផ្លូវអាកាសទៅលើតំបន់ហ្គាហ្សា ឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែត របស់ក្រុមហាម៉ាស់

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ថា កងកម្លាំងការពារជាតិរបស់អ៊ីស្រាអ៊ែល (IDF)បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃសុក្រ យន្តហោះចម្បំាង របស់ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទៅលើ គោលដៅរបស់ក្រុមហាម៉ាស់ នៅភាគខាងត្បូងតំបន់ហ្គាហ្សា ស្ទ្រីប ដែលជាការឆ្លើយតបទៅនឹង ការបាញ់គ្រាប់រ៉ុក្កែតមួយ ។

យោងតាមសេចក្តីថ្លែងការណ៍បានដាក់ថា ប៉ុន្មានម៉ោងក្រោយពីមានគ្រាប់រ៉ុក្កែត២គ្រាប់ បានត្រូវគេបាញ់ផ្លោង ចូលមកក្នុងតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអ៊ែល ។ យន្តហោះរបស់ IDF បានបើកការវាយប្រហារមួយប្រឆាំង តបតទៅលើរោងចក្រផលិតគ្រាប់រ៉ុក្កែតមួយកន្លែង និងរោងចក្រផលិតអាវុធ មួយកន្លែងផងដែរ ។

នៅមិនទាន់មាន សេចក្តីរាយការណ៍ភ្លាមៗណាមួយ បញ្ជាក់ពីតំបន់ហ្គាហ្សា ស្ទ្រីប ដែលរងការខូចខាត ឬបង្ករបួសនៅឡើយទេ ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ក្រុមហាម៉ាស់ បានព្រមានថា ខ្លួននឹងឆ្លើយតបទៅនឹងអំពើហិង្សា ដែលជាការបង្ហាញឲ្យឃើញនូវទង្វើរបស់អ៊ីស្រាអ៊ែល ដោយហៅអំពើនោះថា “ជាការប្រកាសឲ្យមានសង្គ្រាមកើតឡើង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top