ភ្នំពេញ៖ មនុស្ស៥នាក់ ដែលជាប់លើទូក២គ្រឿង ដោយសាររលកខ្លាំង វាយផ្ទប់ទូកអោយជាប់គឿងនឹងថ្ម នៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុ ទៅកោះរ៉ុង នៅថ្ងៃ២៩ មិថុនា២០២០ ត្រូវបានជួសង្គ្រោះ រួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប័រល្បឿនលឿន របស់លោកឧកញ៉ាទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។
លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន G.T.V.C Speed Boat បានមានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះ ជួបការលំបាក និងប្រើពេលយូរ ក្នុងនោះជនរងគ្រោះ ទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាព នៅល្ងាចថ្ងៃដដែល ។
ក្រោយពីបញ្ចូនកម្លាំងចេញជួយសង្គ្រោះជនរងគ្រោះរួចរាល់ហើយនោះ លោកឧកញ៉ា ទៀ វិចិត្រ ថែមទាំងបានឧបត្ថម្ភថវិកា ដល់ទូកនេសាទទាំង២គ្រឿង ក្នុងមួយទូកចំនួនមួយលានរៀល បន្ថែមទៀតផងដែរ ។
សូមបញ្ជាក់ថា ទូកទាំង២គ្រឿងនេះ(អូសគ្នា) ដោយសារមានមួយគ្រឿងខូច ចៃដន្យពេលមកដល់ ឃ្លងសមុទ្រក្បែរកោះថាស ចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿង ក៏ត្រូវរលកសមុទ្រ វាយពន្លិចគឿងជាប់នឹងថ្ម និងថា មនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះ ទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់៕







