បរទេស៖យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars រដ្ឋអាជ្ញាទីក្រុងតេអេរ៉ង់ លោក Ali Alqasimehr បាននិយាយថា ប្រទេសអ៊ីរ៉ងទើបបានចេញដីកាចាប់ខ្លួនមួយ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងបុគ្គល៣៥នាក់ផ្សេងទៀត ជុំវិញការសម្លាប់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ លោក Qassem Soleimani និងបានស្នើឲ្យអង្គការប៉ូលីសឧក្រិដ្ឋកម្មអន្តរជាតិជួយ។
លោក Alqasimehr បាននិយាយថា ដីកានោះ ត្រូវបានចេញពីដោយចោទប្រកាន់ពីបទមនុស្សឃាត និងទង្វើភេរវកម្ម ហើយអ៊ីរ៉ង់ទើបបានស្នើឲ្យអង្គការប៉ូលីសឧក្រិដ្ឋកម្មអន្តរជាតិ ចេញសេចក្តីជូនដំណឹងក្រហម សម្រាប់លោក ត្រាំ និងបុគ្គលផ្សេងទៀត ដែលសាធារដ្ឋឥស្លាមចោទប្រកាន់ពីបទចូលរួមសម្លាប់លោក Soleimani។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានសម្លាប់លោក ជាមេដឹកនាំកងកម្លាំងពិសេសរបស់កងកម្លាំងការពារបដិវត្តន៍ឥស្លាម ដោយការវាយប្រហារកូនដ្រូនក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ដោយទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់លោក Soleimani ពីបទជាមេក្លោងរៀបចំការវាយប្រហារធ្វើឡើងដោយកងជីវពលគាំទ្រដោយអ៊ីរ៉ង់ ទៅលើកងកម្លាំងអាមេរិកនៅក្នុងតំបន់៕ប្រែសម្រួល៖ប៉ាង កុង