បរទេស៖សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តណាតូចំនួន៥ ប្រទេសទៀត នាពេលថ្មីៗនេះ បានចាប់ផ្តើមសមយុទ្ធសង្គ្រាមប្រឆាំងនាវាមុជទឹកចំនួនរយៈពេល១២ថ្ងៃ នៅមហាសមុទ្រអាត្លង់ទិិកខាងជើង នៅថ្ងៃចន្ទសប្ដាហ៍នេះ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
ដោយមានឈ្មោះថា សមយុទ្ធប្រចាំឆ្នាំនៅក្បែរតំបន់ឆ្នេរនៃប្រទេសអ៊ីស្លង់នេះ គឺត្រូវបានគេរចនាបង្កើតឡើង ដើម្បីលើកកម្ពស់សមត្ថភាពអន្តរប្រតិបត្តិការរបស់នាវាមុជទឹកនិងនាវាលើផ្ទៃទឹករបស់សម្ពន្ធមិត្ត និងរួមបញ្ចូលទាំងការប្រមាញ់ប្រចាំថ្ងៃ និងសមយុទ្ធប្រមាញ់នាវាមុជទឹក។
យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កងទ័ពជើងទឹកនៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ ន័វេស និងសហរដ្ឋអាមេរិក បានចូលរួមនៅក្នុងសមយុទ្ធនេះ ហើយប្រទេសអ៊ីស្លង់ បើទោះជាមិនបានចូលរួមក៏ដោយ ក៏បានផ្តល់ឲ្យនូវការគាំទ្រផ្នែកការដឹកជញ្ជូន និងធ្វើតួនាទីជាប្រទេសម្ចាស់ផ្ទះសមយុទ្ធ៕