បរទេស៖កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចេញសេចក្តីប្រកាសមួយថា គ្រាប់បែកដំបូងបំផុត ដែលគេកសាងផលិតយ៉ាងពិសេសសម្រាប់យន្តហោះចម្បាំងបំបាំងកាយ r F-35A គឺត្រូវបានគេធ្វើឡើងនៅដើមខែនេះ នៅមូលដ្ឋានទ័ពអាកាស Eielson រដ្ឋអាឡាស្កា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា គ្រាប់បែកប្រមាណ៧០គ្រាប់ ត្រូវបានគេផលិតឡើង ដោយប្រើប្រាស់ដំណើរការដំឡើង ធ្វើដោយបុគ្គលិកផលិតគ្រាប់របស់កងជួសជុលថែទាំយន្តហោះចម្បាំងលេខ៣៥៤ នៅចន្លោះថ្ងៃទី១៥ ខែមិថុនា និងថ្ងៃទី១៩ ខែមិថុនា។
គួរបញ្ជាក់ថា សារៈសំខាន់នៃកងយន្តហោះចម្បាំង F-35 នៅទីនោះ ត្រូវបានពង្រីកកាន់តែធំ ក្រោយមានមូលនិធិស្នើឡើងរបស់គោលគំនិតទប់ស្កាត់នៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាមូលនិធិយោធាថ្មីមួយ ដើម្បីជំរុញបង្កើនការទប់ស្កាត់ប្រឆាំងនឹងប្រទេសចិន នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក៕ ប្រែសម្រួល៖ប៉ាង កុង