ព្រឹត្តិការណ៍

ឥណ្ឌាបញ្ជូន មីស៊ីលការពារ ដែនអាកាស ទៅកាន់ ព្រំដែនចិន

បរទេស៖ប្រទេសឥណ្ឌា ទើបបានបញ្ជូនដាក់ពង្រាយមីស៊ីលបាញ់ប្រហារពីដីទៅក្នុងអាកាស ទៅកាន់តំបន់ព្រំដែនជាប់ប្រទេសចិន ស្ថិតនៅតាមជួរភ្នំហិមាល័យ ក្រោយពីមានការប៉ះទង្គិចគ្នាមួយ ជាមួយកងទ័ពចិន បណ្ដាលឲ្យទាហានឥណ្ឌាចំនួន២០នាក់ បានស្លាប់បាត់បង់ជីវិត។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ការដាក់ពង្រាយមីស៊ីលការពារដែនអាកាសនៅតំបន់ Ladakh ក្នុងរដ្ឋកាស្មៀរកាលពីចុងសប្ដាហ៍នោះ គឺរួមមានទាំងមីស៊ីល Akash ផលិតដោយឥណ្ឌា មីស៊ីល  Spyder ផលិតដោយអ៊ីស្រាអែល មីស៊ីល Pechora និងមីស៊ីល OSA-AK ផលិតក្នុងសម័យសូវៀត ។ 

គួរបញ្ជាក់ថា ប្រទេសឥណ្ឌានិងប្រទេសចិន បានបង្កើនវត្តមានកងទ័ព និងចំនួនយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ រថក្រោះ និងកាំភ្លើងធំនានា នៅក្នុងតំបន់ ចាប់តាំងពីមានឧប្បត្តិហេតុនាថ្ងៃទី១៥ ខែមិថុនា រវាងកងទ័ពឥណ្ឌានិងកងទ័ពចិន នៅជ្រលងភ្នំ  Galwan Valley៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top