បូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា លោក Carlos Holmes Trujillo រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមអាជ្ញាធរកូឡុំប៊ី បានរឹបអូសបានសារធាតុញៀនប្រភេទកូកាអ៊ីន រហូតដល់១,២តោន ដែលបានលាក់នៅក្នុងកុងតឺណ័រមួយ នៅជាប់ព្រំដែនប្រទេសអាល្លឺម៉ង់ ។
ការដឹកជញ្ជូននោះត្រូវបានគេរកឃើញ នៅភាគខាងជើងនៃកំពង់ផែ Cartagena ។
លោក Holmes Trujillo បានថ្លែងតាមរយៈបណ្តាញសង្គម Twitter ថា “នេះគឺធ្វើឲ្យយើងបង្កើតបានភាពរីកចម្រើន ក្នុងការបង្រ្កាបបទឧក្រិដ្ឋ” ។ ដោយបានបន្ថែមថា តម្លៃនៃសារធាតុកូកាអ៊ីន នៅលើទីផ្សារអឺរ៉ុប គឺមានតម្លៃរហូតដល់ជិត៧៣លានដុល្លារ ។
ក្រុមអាជ្ញាធរបានឲ្យដឹងថា ក្រុមមន្ត្រី មានសមត្ថភាពអាចរឹបអូសការដឹកជញ្ជូន ហើយ “ក្រុមការងារសម្ងាត់បានដឹកនាំ និងតាមដាន ក្រុមអ្នកជួញដូរគ្រឿងញៀននេះ” ដែលមានបំណងនឹងធ្វើការនំាចេញថ្នាំញៀនទៅកាន់តំបន់អឺរ៉ុប ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា