បរទេស៖កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅពេលថ្មីៗនេះ បានចាប់ផ្តើមប្រតិបត្តិការយោធា ប្រឆាំងចលនាពួកហូធី នៅក្នុងប្រទេសយេម៉ែន បន្ទាប់ពីវាបានបង្កើនការវាយប្រហារឆ្លងព្រំដែនដោយមីស៊ីលនិងកូនដ្រូន ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត នេះបើតាមសេចក្តីរាយការណ៍ ពីទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត។
ចំណែកនៅក្នុងប្រទេសយេម៉ែន ទូរទស្សន៍ Al Masirah TV របស់ពួកហូធី បានរាយការណ៍ពីការវាយប្រហរតាមអាកាស ទៅលើទីក្រុង ទីក្រុង Sanaa ទីក្រុង Marib ទីក្រុង al-Jouf ទីក្រុង al-Bayda ទីក្រុង Hajjah និងខេត្ត Saada តំាងពីថ្ងៃរហូតដល់យប់។
គួរបញ្ជាក់ថា កងកម្លាំងចម្រុះគាំទ្រដោយលោកខាងលិច ជាមួយអារ៉ាប៊ីសាអូឌីតនិងសហភាពអារ៉ាប់រួម ជាដៃគូដ៏ចម្បង បាននិងកំពុងតែប្រយុទ្ធនឹងចលនាពួក ហូធី មានទំនាក់ទំនងនឹងប្រទេសអ៊ីរ៉ង់ អស់រយៈពេល៥ឆ្នាំ។ កងកម្លាំងចម្រុះនិយាយកាលពីមុនថា នឹងមានសន្និសីទកាសែតមួយ ស្តីពីប្រតិបត្តិការដែលមានគោលបំណងបន្សាបសមត្ថភាពយោធាពួកហូធី៕ ប្រែសម្រួល៖ប៉ាង កុង