ព្រឹត្តិការណ៍

ក្រុមហ៊ុនអាកាសចរណ៍ Air France នឹងកាត់បន្ថយ បុគ្គលិកជាង៧ពាន់នាក់ ស្របពេលមានវិបត្តិមេរោគកូរ៉ូណា

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France នៅពេលថ្មីៗនេះ បាននិយាយប្រាប់ឲ្យដឹងថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន៧.៥៨០នាក់ នៅចុងឆ្នាំ២០២២ ដោយលើកឡើងពីការធ្លាក់ចុះ៩៥ភាគរយក្នុងប្រាក់ចំណូល នៅក្នុងអំឡុង៣ខែកន្លងមក និងភាពមិនប្រាកដប្រជាអំពីអនាគត។ 

តាមសេចក្តីរាយការណ៍ ក្រុមហ៊ុនអាកាសចរណ៍បារាំងនេះ បាននិយាយប្រាប់ថា ខ្លួនកំពុងតែខាតបង់ប្រាក់ប្រហែល១៦,៩លានដុល្លារក្នុងមួយថ្ងៃ ស្របពេលមានវិបត្តិមេរោគកូរ៉ូណាកើនឡើង និងមិនបានរំពឹងថា ជំនួញនឹងវិលត្រឡប់ទៅរកកម្រិតមុនមេរោគរាតត្បាត នៅមុនឆ្នាំ២០២៤។ 

គួរបញ្ជាក់ថា សមាគមគមនាគមន៍ផ្លូវអាកាសអន្តរជាតិ បានធ្វើការប៉ាន់ស្មានថា ឧស្សាហកម្មអាកាសចរណ៍ពិភពលោក កំពុងធ្វើដំណើរឆ្ពោះទៅរកការខាតបង់ប្រាក់ ចំនួន៨៤ពាន់លានក្នុងឆ្នាំនេះ។ តម្រូវការអ្នកធ្វើដំណើរមានការប្រសើរឡើងតិចតួច នៅក្នុងខែឧសភា តែមានការធ្លាក់ចុះ៩១,៣ភាគរយ ប្រៀបទៅនឹងឆ្នាំមុន៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top