ព្រឹត្តិការណ៍

អ៊ីរ៉ាក់ បន្ថែមប៉ុស្តសន្តិសុខតាម ព្រំដែន ដើម្បីការពារឥទ្ធិពល របស់ប្រទេសតួកគី

បរទេស៖ នៅសប្តាហ៍នេះក្រុមមន្ត្រីរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយ ថាកងកម្លាំងអ៊ីរ៉ាក់ កំពុងពង្រឹងជំហរនៅតាមបណ្តោយព្រំដែន ជាមួយប្រទេសតួកគី ដើម្បីរារាំងកងកម្លាំងតួកគីមិន ឲ្យឈានដល់ទឹកដីអ៊ីរ៉ាក់កាន់តែជ្រៅទៀតឡើយ។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរយៈពេល ២ សប្តាហ៍ខណៈទីក្រុងអង់ការ៉ានៅតែបន្តវាយប្រហារក្រុមឧទ្ទាមឃឺដ នៅភាគខាងជើងអ៊ីរ៉ាក់ដដែល មកទល់ពេលនេះ។

ក្រុមមន្ត្រីសន្តិសុខបាននិយាយថា ទីក្រុងអង់ការ៉ា បានបង្កើតប៉ុស្តិ៍ជាច្រើននៅខាងក្នុងទឹកដី អ៊ីរ៉ាក់ដែលជាផ្នែកមួយនៃយុទ្ធនាការយោធាដើម្បីបណ្តេញចេញ សមាជិកនៃគណបក្សឃឺដ ដែលតួកគីនិយាយថាពួកគេកំពុង មានទីជម្រកសុវត្ថិភាពនៅភាគខាងជើង អ៊ីរ៉ាក់នោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top