ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ថា ចិន បានសាកល្បងយន្តហោះដឹកអ្នកដំណើរប្រភេទធំ C919 ដែលអាចឲ្យហោះហើរក្នុងកម្រិតសីតុណ្ហភាពខ្ពស់ ។
នៅក្រុង Turpan ដែលជាដឹងថា ជាដែនដីរងការបំផ្លាញដោយអគ្គីភ័យ នៅភាគខាងពាយព្យនៃប្រទេសចិន ដែលជាតំបន់ស្វ័យយ័ត Xinjiang Uygur ត្រូវបានក្រុមអ្នកជំនាញ ដាក់ឲ្យដំណើរការសាកល្បងការហោះហើរ សម្រាប់យន្តហោះដឹកអ្នកដំណើរប្រភទេធំ ដែលមានឈ្មោះថា C919 ដែលវាស់ស្ទង់អំពីកម្រិតនៃការហោះហើរក្នុងរលកបរិយាកាសដែលមានសីតុណ្ហភាពខ្ពស់ ។
យ៉ាងណាមិញ ការសាកល្បង មិនទាន់បង្ហា្ថញច្បាស់ថា យន្តហោះប្រភេទនេះ ដែលចិនបានផលិតឡើង ក្នុងបំណងដឹកអ្នកដំណើរបានច្រើននាក់ មិនទាន់ដឹងច្បាស់ថា អាចហោះក្នុងកម្រិតខ្ពស់ដែលមានសីតុណ្ណភាព បែបណានោះទេ ។
យន្តហោះប្រភេទថ្មីនេះ ត្រូវបានគេដឹងថា យកគំរូតាមប្រភេទយន្តហោះរបស់ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus ដែលផលិតឡើងដោយប្រទេសចិនផ្ទាល់ ។ សមត្ថភាពរបស់យន្តហោះ C919 អាចដឹកមនុស្សបានរហូតដល់១៦៨នាក់ និងហោះក្នុងរយៈចម្ងាយបានជាង៥ពាន់គីឡូម៉ែត្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


