ប៉េកាំង៖ ក្រុមអ្នកជំនាញនយោបាយស៊ូដង់បានលើកឡើងថាការអនុម័តច្បាប់របស់ចិន ស្តីពីការការពារសន្តិសុខជាតិនៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធានាគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ។
សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យអាល់ណេលែន បានលើកឡើងថាជំហាននេះជួយ “ពង្រឹងគោលការណ៍នៃប្រទេសមួយប្រព័ន្ធពីរ” ដែលបានបង្ហាញពីភាពជោគជ័យរបស់ខ្លួនចាប់តាំងពីវាត្រូវបានអនុវត្តនៅហុងកុង ហើយបន្ទាប់មកនៅម៉ាកាវ និង ស៊ីនហួ។
លោក al-Saouri ដែលជាប្រធាននៃសង្គមវិទ្យាសាស្ត្រនយោបាយស៊ូដង់ បានបន្ថែមថាច្បាប់នេះផ្តល់នូវឱកាសសម្រាប់ HKSAR ដើម្បីទទួលបាននូវវិបុលភាពបន្ថែមទៀត និងលើកកម្ពស់ក្របខ័ណ្ឌច្បាប់ និងយន្តការសម្រាប់ប្រជាជនហុងកុង ដើម្បីអនុវត្តសិទ្ធិ និងសេរីភាពរបស់ពួកគេ៕
ដោយ ឈូក បូរ៉ា