សេអ៊ូល៖ មន្រ្តីបានឲ្យដឹងថាក្រសួងការបរទេសបានធ្វើឱ្យសកម្មនូវក្រុមកិច្ចការសាធារណៈឯកជនមួយ ដែលបានបង្កើតឡើងដើម្បីស្វែងរកយុទ្ធសាស្ត្រសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង នៅចំពោះមុខការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន។
ក្រុមការងារដែលរួមមានមន្ត្រីរដ្ឋាភិបាលប្រជាជនមកពីបណ្ឌិតសភា និងផ្នែកសាជីវកម្មត្រូវបានបង្កើតឡើងនៅក្នុងខែធ្នូឆ្នាំមុន ប៉ុន្តែប្រតិបត្តិការរបស់វានៅមានកម្រិតដោយសារតែជំងឺរាតត្បាតកូវីដ-១៩នេះដោយសមាជិកបានពិភាក្សាគ្នាពីបញ្ហានានា តាមរយៈអ៊ីម៉ែលដោយគ្មានការប្រជុំផ្ទាល់។
ក្រុមមន្ត្រីដែលបានដឹងពីបញ្ហានេះបានលើកឡើងថាឥឡូវនេះក្រុមការងារត្រូវបានដាក់ឱ្យធ្វើប្រតិបត្តិការពេញលេញជាមួយនឹងការប្រជុំទល់មុខគ្នា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ៕ដោយ ឈូក បូរ៉ា

