ព្រឹត្តិការណ៍

កូរ៉េខាងជើងនិយាយថា នឹងមិនអង្គុយនិយាយគ្នា ជាមួយអាមេរិកឡើយ

បរទេស៖មន្ត្រីការទូតជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងគ្មានបំណងអង្គុយនិយាយគ្នាជាមួយសហរដ្ឋអាមេរិក និងបានជំរុញឲ្យប្រទេសកូរ៉េខាងត្បូងឈប់ធ្វើការជ្រៀតជ្រែក ស្របពេលដែលប្រេសិតអាមេរិកមួយរូបនឹងធ្វើដំណើរទស្សនកិច្ចទីក្រុងសេអ៊ូល ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីឲ្យមានកិច្ចពិភាក្សានុយក្លេអ៊ែថ្មីជាមួយទីក្រុងព្យុងយ៉ាង។

លោក Kwon Jong Gun អគ្គនាយកទទួលបន្ទុកកិច្ចការសហរដ្ឋអាមេរិកនៅក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង បានចោទប្រកាន់កូរ៉េខាងត្បូងពីបទបកស្រាយខុស លើសេចក្តីថ្លែងការណ៍ពីមុនមួយ ដែលច្រានចោលពាក្យចចាមអារាមមិនសមហេតុផល ស្តីពីជំនួបកំពូលមួយផ្សេងទៀត រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA លោក បានមានប្រសាសន៍ថា “វាត្រឹមតែជាពេលវេលាដែលប្រទេសកូរ៉េខាងត្បូងត្រូវឈប់ជ្រៀតជ្រែក ក្នុងកិច្ចការរបស់អ្នកដទៃ ប៉ុន្តែវាហាក់ដូចជាគ្មានការព្យាបាល ឬក៏ការណែនាំសម្រាប់ទម្លាក់ដ៏អាក្រក់របស់ខ្លួន”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top