ព្រឹត្តិការណ៍

ជំនន់ទឹកភ្លៀង នៅជប៉ុន មនុស្សស្លាប់ កើនឡើងដល់ ជាង ៥០នាក់

Fukuoka៖ ចំនួនអ្នកស្លាប់ដោយសារ ជំនន់ទឹកភ្លៀងនៅភាគនិរតីនៃប្រទេសជប៉ុន បានកើនឡើងដល់ ៥២ នាក់ នៅថ្ងៃអង្គារ ដោយសារតំបន់រងគ្រោះ ដោយគ្រោះមហន្តរាយ បានពង្រីកដល់តំបន់ភាគខាងជើង នៃកោះ Kyushu ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីអាយុ ៨៧ ឆ្នាំម្នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅ Omuta ខេត្ត Fukuoka ភាគខាងជើង ទីក្រុង Kyushu បន្ទាប់ពីត្រូវបានគេរកឃើញនៅផ្ទះរបស់គាត់ត្រូវបានទឹកជន់លិច ខណៈដែលមជ្ឈមណ្ឌលជម្លៀសចំនួនពីរនៅក្នុងទីក្រុង មានផ្ទុកមនុស្សជាង ២០០ នាក់ នៅព្រឹកថ្ងៃអង្គារ ត្រូវបានជន់លិច។

នៅកណ្តាលនៃ Kyushu ខេត្ត Kumamoto រងការវាយប្រហារដោយព្យុះភ្លៀងកាលពីថ្ងៃសៅរ៍មកទល់ពេលនេះមានមនុស្ស ៥១ នាក់ត្រូវបានប្រកាសថា ស្លាប់ហើយ ២ នាក់ទៀត សង្ស័យស្លាប់ និង ១១ នាក់ទៀតបាត់ខ្លួន។

បុរសចំណាស់ម្នាក់និងស្ត្រីម្នាក់ត្រូវបានគេអះអាងថាបានស្លាប់កាលពីថ្ងៃអង្គារនៅឯខេត្ត បន្ទាប់ពីពួកគេទាំងពីរត្រូវបានគេរកឃើញនៅក្នុងរថយន្តមួយដែលបានរអិលចូលទៅក្នុងវាលស្រែលិចទឹកនៅ Yamaga៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top