គេហទំព័រភ្នាល់កីឡាតាមអ៊ីនធើណេតបានព្យាយាមរកប្រាក់ចំណេញដែលបាត់បង់ក្នុងកំឡុងពេលមេរោគ COVID-19 ការស្រាវជ្រាវថ្មីបានបង្ហាញថា ការកើនឡើងភ្លាមៗនៃឧស្សាហកម្មនេះអាចជះឥទ្ធិពលអវិជ្ជមានដល់ជីវិតរបស់បុរសវ័យក្មេង និងធ្វើឲ្យពួកគេជាប់ក្នុងបញ្ជីខ្មៅដោយប្រាក់កម្ចីបើកប្រាក់ខែនិងបំផ្លាញជីវិតគ្រួសារនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ការសិក្សាដែលដឹកនាំដោយសាកលវិទ្យាល័យ Darragh McGee នៃសាកលវិទ្យាល័យ Bath បានផ្តោតលើបុរស ៣២ នាក់មានអាយុចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំដែលជាអ្នកលេងល្បែងកីឡាតាមអ៊ីនធើណេតជាប្រចាំត្រូវបានស្នើសុំឲ្យរក្សាទុកកំណត់ហេតុប្រចាំថ្ងៃនៃរាល់ការភ្នាល់របស់ពួកគេ។
បន្ទាប់ពី៣០ ថ្ងៃពួកគេម្នាក់ៗត្រូវបានសម្ភាសន៍ស៊ីជម្រៅដែលពួកគេបានឆ្លុះបញ្ចាំងពីបទពិសោធន៍របស់ពួកគេក្នុងការភ្នាល់កីឡា និងផលប៉ះពាល់ដល់ជីវិតរបស់ពួកគេ។ ការឆ្លើយតបមានលក្ខណៈអវិជ្ជមានច្រើនដោយប្រធានបទសម្ភាសន៍រាយការណ៍ពីភាពតានតឹងខាងផ្លូវចិត្ត និងហិរញ្ញវត្ថុដែលជំរុញដោយសកម្មភាពភ្នាល់របស់ពួកគេ។
យោងតាម McGee ការស្រាវជ្រាវបានបង្ហាញថា វាប្រហែលជាដល់ពេលត្រូវគិតអំពីល្បែងកីឡាតាមអ៊ីនធើណេតដែលជាបញ្ហាសុខភាពជាជាងការព្រួយបារម្ភខាងហិរញ្ញវត្ថុ។ យើងចាំបាច់ត្រូវធ្វើការពិភាក្សាជាបន្ទាន់ជុំវិញការលេងល្បែងកីឡាដើម្បីទទួលស្គាល់ថា វាជាបញ្ហាសុខភាពសាធារណៈដែលមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខុមាលភាពបុគ្គលគ្រួសារ និងសហគមន៍៕ ដោយ៖លី ភីលីព