ព្រឹត្តិការណ៍

លោក គីម ជុងអ៊ុន ត្រូវតែសងជម្ងឺចិត្ត អតីតយុទ្ធជន កូរ៉េខាងត្បូង

បរទេស ៖ តុលាការកូរ៉េខាងត្បូងមួយ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចេញសាលក្រមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវតែសងជម្ងឺចិត្ត អតីតអ្នកទោស សង្រ្គាមកូរ៉េខាងត្បូង ដែលត្រូវការបង្ខំឲ្យធ្វើការងារ ជាពលករ ក្នុងខណៈពួកគេកំពុង តែជាប់ឃុំ ។

លោកចៅក្រម Kim Young-ah របស់តុលាការខ័ណ្ឌកណ្ដាល របស់ទីក្រុងសេអ៊ូល បានមានប្រសាសន៍ នៅថ្ងៃអង្គារម្សិលមិញនេះថា ជនរងគ្រោះកូរ៉េខាងត្បូងពីររូប ត្រូវតែទទួលបានសំណង ក្នុងមួយនាក់១៧.៥៧០ដុល្លារ ពីរដ្ឋាភិបាលក្នុងទីក្រុងព្យុងយ៉ាង នេះបើតាមការចេញផ្សាយ របស់កាសែត Seoul Pyongyang News។

គួរបញ្ជាក់ថា ដើមបណ្ដឹងពីររូប បានដាក់ពាក្យបណ្ដឹងប្តឹង រដ្ឋាភិបាល របស់ប្រទេសកូរ៉េខាងជើង នៅក្នុងខែតុលា ឆ្នាំ២០១៦ ក្រោយរត់រួចចេញពីប្រទេសកុម្មុយនិស្តនោះ ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ ពួកគេទាំងពីរនាក់នោះ ត្រូវបានគេបង្ហាញអត្តសញ្ញាណថា មាននាមត្រកូល Noh និង Han៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top