អាល្លឺម៉ង់៖រដ្ឋាភិបាលអាល្លឺម៉ង់ បានអនុម័តលើវិក័យប័ត្រថ្មីដែលនឹងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ប្រទេសឆ្ពោះទៅរកប្រភពកកើតឡើងវិញ និងបិទរោងចក្រថាមពលធ្យូងថ្មចុងក្រោយរបស់ខ្លួននៅឆ្នាំ ២០៣៨ និងលុបបំបាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ទាំងអស់នៅឆ្នាំ២០៥០ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
វិក័យប័ត្រនេះបានអនុម័តលើផែនការ ទាំង២នៅក្នុងសភាអាល្លឺម៉ង់ដោយចំណាយទឹកប្រាក់ចំនួន ៤៥ ពាន់លានដុល្លារដើម្បីទ្រទ្រង់ការផ្លាស់ប្តូរទៅជាទម្រង់ ផលិតកម្មថាមពលផ្សេងទៀត។ ផែនការនេះគឺជាផ្នែកមួយ នៃគោលដៅរបស់អធិការបតីលោក Angela Merkel ក្នុងការធ្វើឲ្យប្រទេសអាល្លឺម៉ង់ក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុបបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបច្ចុប្បន្នត្រូវបាន គេកំណត់គោលដៅនៅឆ្នាំ ២០៥០ ។
រដ្ឋមន្រ្តីក្រសួងបរិស្ថានរបស់ ប្រទេសលោក Svenja Schulze បានប្រាប់វិទ្យុ ABC ថា ធ្យូងថ្មត្រូវបានគេរាប់បញ្ចូលក្នុងប្រទេសអាល្លឺម៉ង់។ ប្រទេសអាល្លឺម៉ង់គឺជាប្រទេសឧស្សាហកម្មដំបូងគេ ដែលដើរតាមពីក្រោយ ថាមពលនុយក្លេអ៊ែរ និងធ្យូងថ្ម។ វិក័យប័ត្រថ្មីកើតឡើងបន្ទាប់ពីប្រទេសនេះបានបញ្ឈប់ ការជីកយករ៉ែធ្យូងថ្មខ្មៅទាំងអស់នៅឆ្នាំ ២០១៨ ទោះបីជាវានៅតែបន្តនាំចូលធ្យូងថ្មពីប្រទេសផ្សេងទៀតដើម្បីដំណើរការរោងចក្រថាមពលរបស់ខ្លួនក៏ដោយ។
ប្រទេសនេះក៏ធ្វើប្រតិបត្តិការរ៉ែមួយចំនួនធំ ដែលទាញយករ៉ែ Lignite ដែលជាទម្រង់ទន់នៃធ្យូងថ្មដែលត្រូវបានដុតដើម្បីផលិតអគ្គិសនីផងដែរ។ នៅឆ្នាំ ២០១៩ ថាមពលប្រហែល ២០ភាគរយនៃថាមពលសរុបរបស់អាល្លឺម៉ង់បានមកពីធ្យូងថ្ម ឬប្រហែល ៤៣,៩ ជីហ្គាវ៉ាត់នៃសមត្ថភាព ២១០,២ ជីហ្គាវ៉ាត់របស់វា៕ ដោយ៖លី ភីលីព