ព្រឹត្តិការណ៍

អាមេរិក ជូនដំណឹង ទៅប្រមុខ យូអិន ស្ដីពីការដកខ្លួន ចេញពី អង្គការសុខភាពពិភពលោក

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានបញ្ជាក់ឲ្យដឹងថាសហរដ្ឋអាមេរិក បានជូនដំណឹងដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការដកខ្លួន ចេញពីអង្គការសុខភាពពិភពលោក WHO។

លោកថា “ជាចម្លើយទៅនឹងសំណួរដែលទទួលបានឥឡូវនេះ ខ្ញុំអាចនិយាយបានថានៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២០ សហរដ្ឋអាមេរិក បានជូនដំណឹងដល់អគ្គលេខាធិការក្នុងឋានៈជារដ្ឋលេខាធិការនៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ នៃអង្គការសុខភាពពិភពលោក ពីការដកខ្លួនចេញ ។

អ្នកនាំពាក្យរបស់អគ្គលេខាធិការលោក Antonio Guterres បានឲ្យដឹងនៅក្នុងអ៊ីមែលមួយផ្ញើទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានរបស់អង្គការសហប្រជាជាតិថា អង្គការសុខភាពពិភពលោក មានប្រសិទ្ធិភាពនៅថ្ងៃទី០៦ ខែកក្កដាឆ្នាំ ២០២១ ។

សហរដ្ឋអាមេរិក គឺជាភាគីនៃរដ្ឋធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោកចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ១៩៤៨ ការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការសុខភាពពិភពលោកត្រូវបានទទួលយកដោយសភាសុខាភិបាលពិភពលោក ដោយមានលក្ខខណ្ឌជាក់លាក់ ដែលបានកំណត់ដោយសហរដ្ឋអាមេរិក សម្រាប់ការដកខ្លួនជាយថាហេតុ ដោយអ្នកនាំពាក្យបាននិយាយថា លក្ខខណ្ឌនានារួមមានការផ្តល់ការជូនដំណឹងរយៈពេលមួយឆ្នាំ និងឆ្លើយតបយ៉ាងពេញលេញនូវការទូទាត់កាតព្វកិច្ចហិរញ្ញវត្ថុ ដែលបានវាយតម្លៃ៕ដោយ ឈូក បូរ៉ា

Most Popular

To Top