អឺរ៉ុប៖សហភាពអន្ដរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN) បានព្រមានយ៉ាងខ្លាំងៗថា នាពេលបច្ចុប្បន្ននេះប្រភេទ European hamster នឹងទទួលរង ជិតផុតពូជគួរឲ្យកត់សម្គាល់ ហើយនេះគ្រាន់តែមួយជំហានទៀត ពីការផុតពូជតែប៉ុណ្ណោះ បន្ទាប់ពីពួកគេធ្វើការស្រាវជ្រាវ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
នៅពេលអាគារមានច្រើន នៅទូទាំងទ្វីបអ៊ឺរ៉ុប និងរុស្ស៊ីចំនួនសត្វ European hamster និងCricetus cricetus បានធ្លាក់ចុះដោយសារអត្រា នៃការបន្តពូជទាប។ ខណៈពេលសត្វHamsters ញីរស់នៅក្នុងព្រៃផ្តល់កំណើតដល់កូនប្រហែល ២០ក្បាលក្នុងមួយឆ្នាំកាលពី សតវត្សរ៍មុន នាពេលបច្ចុប្បន្ននេះពួកគេជាធម្មតា បង្កើតកូន ៥-៦ ក្បាលជារៀងរាល់ឆ្នាំ។
វាត្រូវបានគេជឿជាក់ថា សត្វកកេរនឹងផុតពូជក្នុងរយៈពេល៣០ឆ្នាំដោយមាន មូលហេតុ ដែលអាចកើតមានរួមមានការឡើងកម្ដៅផែនដី ឧស្សាហកម្ម ការបំពុលបរិស្ថាន និងការធ្វើកសិកម្ម។ សត្វកកេរព្រៃគឺជាប្រភេទសត្វមួយក្នុងចំណោម ១២០.៣៧២ ប្រភេទដែលគ្រោះថ្នាក់ត្រូវបានគេកត់ត្រានៅក្នុងការធ្វើឲ្យទាន់សម័យ ចុងក្រោយបញ្ជីក្រហមនៃប្រភេទសត្វត្រូវបានគំរាមកំហែង។
សរុបចំនួន ៣២.៤៤១ ប្រភេទត្រូវបានគេដឹងថា កំពុងស្ថិតនៅជិតនឹងការផុតពូជដោយមានត្រីបាឡែនអាត្លង់ទិកខាងជើង និង ៣១ ភាគរយនៃប្រភេទសត្វ lemur ទាំងអស់។ ដោយ៖លី ភីលីព



