ព្រឹត្តិការណ៍

មេដឹកនាំ ជប៉ុននិងអូស្ត្រាលី ចែករំលែកក្តី បារម្ភបញ្ហា សមុទ្រចិនខាងត្បូង និងខាងកើត

បរទេស៖អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថានាយករដ្ឋមន្រ្តីជប៉ុនShinzo Abe និងសមភាគីអូស្ត្រាលី លោក Scott Morrison បានចែករំលែកនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានានានៅសមុទ្រចិនខាងកើត និងខាងត្បូងនៅក្នុងកិច្ចប្រជុំជាវីដេអូមួយរបស់ពួកគេ។

នៅពេលដែលត្រូវបានសួរនៅឯសន្និសីទសារព័ត៌មានមួយថា តើកង្វល់របស់មេដឹកនាំទាំងពីរបានបង្ហាញនៅក្នុងកិច្ចប្រជុំនោះដោយផ្ទាល់ ទៅកាន់ប្រទេសចិននោះលោក Naoki Okada អនុរដ្ឋលេខាធិការរងខុទ្ទកាល័យនៃប្រទេសជប៉ុន បានបដិសេធមិននិយាយលំអិតអំពីរឿងនេះនោះទេ ខណៈដែលអូស្ត្រាលីក៏ដូចគ្នានេះដែរ។

គួរបញ្ជាក់ដែរថាប្រទេសចិនបានអះអាងនិងទាមទារយកដែនសមុទ្រចិនខាងត្បូង ដែលសំបូរថាមពលភាគច្រើនស្ថិតក្នុង“ បន្ទាត់ទីប្រាំបួន” ដែលមានរាងអក្សរ U នៅលើផែនទីរបស់ខ្លួនដែលមិនត្រូវបានទទួលស្គាល់ ដោយប្រទេសជិតខាងរបស់ខ្លួន ដែលពួកគេភាគច្រើនបានអះអាងថាជាដែនត្រួតស៊ីគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top