ព្រឹត្តិការណ៍

អាមេរិក ដាក់បម្រាមអាកាសចរ ប៉ាគីស្ថាន ព្រួយបារម្ភបញ្ហាពីឡុត

បរទេស៖ ក្រសួងទទួលបន្ទុកកិច្ចការងារដឹកជញ្ជូន សហរដ្ឋអាមេរិកនៅថ្ងៃនេះបានប្រកាសថាខ្លួន នឹងដកហូតការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ឬ PIA ដើម្បីអាចធ្វើការហោះហើរទៅសហរដ្ឋអាមេរិកទៀតឡើយ។

ក្រសួងនេះក៏បានបញ្ជាក់ដែរថា មូលហេតុសំខាន់បំផុតក្នុងការសម្រេចចិត្តនេះតាមរយៈការលើកឡើង ពីការព្រួយបារម្ភរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធឬ FAA ចំពោះការផ្តល់អជ្ញាប័ណ្ឌដល់ការហោះហើរបស់ពីឡុត ជនជាតិប៉ាគីស្ថាន។

រំលឹកដែរថាកាលពីខែមុនប្រទេសប៉ាគីស្ថាន បានបិទការហោះហើររបស់ខ្លួនស្ទើរតែមួយភាគបី នៃចំនួនអាកាសយានិកជាពីឡុត របស់ខ្លួនបន្ទាប់ពីបានដឹងថាពួកគេប្រហែលជា បានក្លែងបន្លំឯកសារ និងអជ្ញាប័ណ្ណរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top