បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថារថយន្តយោធាតួកគី សរុបចំនួន២៥គ្រឿងត្រូវបានគេមើលឃើញបានធ្វើដំណើរ ចូលតាមច្រកភាគខាងជើងនៃប្រទេសស៊ីរី។
យោងតាមការបញ្ជាក់របស់ក្រុមអ្នកឃ្លាំមើល បានអះអាងថាសកម្មភាពរបស់តួកគីលើកនេះគឺក្នុងគោលបំណង ដើម្បីគាំទ្រដល់ប្រតិបត្តិការដែលកំពុងបន្តរបស់តួកគី នៅក្នុងតំបន់នេះ។ក្រុមយោធាដែលមានរួមទាំងក្រុម ដឹកជញ្ជូនឧបករណីព្រមទាំងសំភារៈយោធាផងដែរ។
ក្រុមឃ្លាំមើលដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសបានកត់សម្គាល់ថារថយន្តយោធាតួកគី សរុបចំនួន ៤៥៦០ គ្រឿងបានចូលទៅតំបន់នានា ក្នុងខេត្តអ៊ីដលីបភាគពាយព្យប្រទេសស៊ីរីចាប់តាំងពីខែមីនានៅពេល ដែលប្រទេសតួកគីនិងរុស្ស៊ីបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់៕
ប្រែសម្រួល៖ស៊ុនលី

