ព្រឹត្តិការណ៍

អង់គ្លេស នឹងកាត់បន្ថយ រថយន្តពាសដែក ដែលទិញសម្រាប់សង្គ្រាម នៅអាហ្វហ្គានីស្ថាន

បរទេស៖កងទ័ពរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ មានបំណងកាត់បន្ថយរថយន្តពាសដែក ដែលប្រើប្រាស់នៅក្នុងអំឡុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន ដោយមន្ត្រីអង់គ្លេសនិយាយថា រថយន្តចម្បាំងទាំងនោះ ក្នុងពេលបច្ចប្បន្ននេះ មិនមានគោលបំណងពិសេសនោះទេ ហើយផែនការនោះបានបង្ហាញនៅក្នុងខែនេះ។

រថយន្តពាសដែកធន់នឹងគ្រាប់ផ្ទុះ ដែលរចនាផលិតឡើងដើម្បីដោះកម្ទេចគ្រាប់នៅតាមចិញ្ចើមផ្លូវនើ នឹងត្រូវដកចេញពីប្រតិបត្តិការ ក្រោយផែនការបង្កើនប្រសិទ្ធភាពកងកងកម្លាំងបរិស្ថានដែនដីថ្មី នេះបើយោងតាមសម្តីរបស់រដ្ឋមន្ត្រីលទ្ធកម្មក្រសួងការពារជាតិនិយាយប្រាប់ឲ្យដឹង ហើយរថយន្តពាសដែកប្រហែល៧៣៣គ្រឿង នឹងត្រូវដកចេញពីសេវាកម្ម និងទំនងជានឹងលក់ឲ្យទៅទីភ្នាក់ងារការពារជាតិរបស់ប្រទេសដទៃ។

គួរបញ្ជាក់ថា ប្រទេសអង់គ្លេសបានទិញរថយន្តពាសដែករាប់ពាន់គ្រឿង ដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ការពារសម្រាប់ប្រតិបត្តិការល្បាត និងប្រតិបត្តិការដឹកជញ្ជូន ប៉ុន្តែនៅចុងបញ្ចប់នៃការចូលរួមនៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថានកាលពីឆ្នាំ២០១៤ វាត្រូវបានប្រើប្រាស់តិចតួចប៉ុណ្ណោះ៕

Most Popular

To Top