ព្រឹត្តិការណ៍

ការបំភាយ ឧស្ម័នមេតាន ផ្ទះ កញ្ចក់ឈានដល់ កម្រិតខ្ពស់បំផុត មិនធ្លាប់មានពីមុន

ទីក្រុងឡុង៖ការសិក្សា បានបង្ហាញថា កម្រិតឧស្ម័នមេតានបានកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះហើយកំហាប់ បរិយាកាសនៃឧស្ម័នផ្ទះកញ្ចក់បានឈានដល់ កម្រិតខ្ពស់បំផុត ដោយសារការបំពុលបរិយាកាស កើនឡើងពីឥន្ធនៈ ហ្វូស៊ីល និងការចិញ្ចឹមសត្វ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រនិយាយថា សកម្មភាពមនុស្សជាច្រើន ត្រូវស្តីបន្ទោសចំពោះកម្រិតដែលកំពុងកើនឡើងដែលរួមមាន ការរុករកធ្យូងថ្ម ផលិតកម្មប្រេង និងឧស្ម័ន ចិញ្ចឹមគោ និងចៀម និងកន្លែងចាក់សំរាម។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Stanford និងគម្រោងកាបោនសកលបានវាយតម្លៃការបំភាយ ឧស្ម័នពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១៧ ។ កាលឆ្នាំ ២០១៧ បរិយាកាសផែនដីបានស្រូប យកឧស្ម័នគ្មាន ជាតិពណ៌ និងគ្មានក្លិនជិត ៦០០ លានតោនជាផ្នែកមួយនៃការបំពុលខ្លាំងបំផុត។

ក្រុមនេះបានរកឃើញថា មេតានមានកម្ដៅជិត ៣០ ដងច្រើនជាងបរិមាណកាបូនឌីអុកស៊ីតដូចគ្នា និងច្រើនជាងពាក់កណ្តាល នៃការបំភាយឧស្ម័ន មេតានដែលកើតឡើងពីសកម្មភាពមនុស្ស។ ការបំភាយកាបូនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងកំឡុងពេលចាក់សោរ នៅផ្ទះការពារ COVID-19 នៅពេលមនុស្សឈប់ចេញទៅក្រៅហើយភាគច្រើន នៃពិភពលោកបានបិទ។

ទិន្នន័យពីមជ្ឈមណ្ឌលទីក្រុងឡុង នៅពាក់កណ្តាលនៃការបិទទ្វារ បានបង្ហាញថា កម្រិតមេតានបានធ្លាក់ចុះ ប៉ុន្តែអ្នកជំនាញដែលពាក់ព័ន្ធនឹងការសិក្សាចុងក្រោយ ហើយការបំភាយឧស្ម័នមេតានបានថយចុះខ្លាំងដូច CO2 ហើយការធ្លាក់ចុះណាមួយ នឹងវិលត្រលប់មកវិញនាពេលឆាប់ៗនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top