បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង អាចនឹងបន្តទៅមុខជាមួយទម្រង់ សមយុទ្ធយោធារួមគ្នាមានទ្រង់ទ្រាយតូច នៅក្នុងខែសីហាខាងមុខនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង។
បណ្ដាញទូរទស្សន៍ MBC បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា យោធារបស់ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាធ្វើសមយុទ្ធរួមគ្នា ដែលមានការចូលរួមដោយកងទ័ព តិចតួចទាំងសងខាង ព្រោះតែមានក្តីព្រួយបារម្ភកំពុងតែកើតមាន ស្តីពីមេរោគកូវីដ១៩។
តែមន្ត្រីនាំពាក្យកងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ លោក Lee Peters បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Voice of America’s Korean ថា នៅសប្ដាហ៍នេះ យោធានឹងមិនធ្វើសេចក្តីអត្ថាធិប្បាយណាមួយជាសាធារណៈ ស្តីពីផែនការដែលគ្រោងឬក៏ព្រឹត្តិការណ៍បណ្ដុះបណ្ដាល ក្នុងគោលបំណងរក្សាចន្លោះពេលវេលាឲ្យកិច្ចការការទូតធ្វើការងារ៕
ប្រែសម្រួល៖ប៉ាង កុង