អត្ថបទមួយ ដែលបានចេញផ្សាយដោយ គេហទំព័រThe History អំពីអធិរាជនៃប្រទេសម៉ុងហ្គោលី សម័យបុរាណព្រះអង្គម្ចាស់ Genghis Khan ដែលជាស្តេចគ្រប់គ្រងលើទឹកដីដ៏ធំល្វឹងល្វើយលាតសន្ធឹង ចាប់ពីតំបន់ប៉ាស៊ីហ្វិកទៅដល់តំបន់អ៊ឺរ៉ុបខាងកើតនាគ្រានោះ។ ការពិតមួយចំនួនដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ស្តេចអង្គនេះ ត្រូវបានរៀបរាប់ដូចខាងក្រោម:
1. ជាស្តេចដែលបានសម្លាប់ មនុស្សអស់ច្រើនបំផុតប្រមាណជា១១ភាគរយ នៃចំនួនមនុស្សទូទាំងពិភពលោកនាសម័យនោះគឺប្រមាណជា ៤០លាននាក់
2. Genghisគឺមិនមែនជាឈ្មោះដើមរបស់ ព្រះអង្គឡើយប៉ុន្តែឈ្មោះដើមគឺTemujinដែលមានន័យថា ដែកនិងបានប្តូរឈ្មោះនៅពេលក្លាយទៅជាអ្នកចម្បាំង របស់ប្រទេសម៉ុងហ្គោលី
3. គាត់គឺជាទាសករប៉ុណ្ណោះនៅមុនពេល គាត់ក្លាយទៅជាអ្នកចម្បាំងរបស់ប្រទេស
4. ព្រះអង្គជាបិតាស្ថាបនិកនៃប្រព័ន្ធPostalសម័យ ដើមដែលប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងដ៏មាន កម្លាំងនិងប្រសិទ្ធភាពបំផុតនៅក្នុងសម័យនោះ
5. ទ្រង់គឺជាអ្នកដែលគោរពនិងជឿជាក់ ទៅលើគ្រប់សាសនាដែលទ្រង់បានជួបស្គាល់
6. ទីកន្លែងកប់សាកសពរបស់ទ្រង់គឺ បានក្លាយទៅជាទីកន្លែងអាថ៍កំបាំងគ្មានអ្នកណាដឹងមកទល់ សម័យបច្ចុប្បន្ន
7. ការស្លាប់របស់ទ្រង់ត្រូវបានគេជឿជាក់ថា គឺដោយសារការសងសឹងរបស់ម្ចាស់ក្រត្រីជនជាតិចិន ដែលធ្លាប់ត្រូវបានព្រះអង្គសម្លាប់គ្រួសាររបស់ ព្រះនាងទាំងអស់ដើម្បីដណ្តើមព្រះនាងមកធ្វើជាមហេសី
ប្រែសម្រួល:ស៊ុនលី


