អាមេរិក៖ ប្រសិនបើការផ្សាំ ខួរក្បាលជាមួយបន្ទះឈីប Neuralink របស់លោក Elon Musk ទទួលជោគជ័យពាក្យថា កាសស្តាប់ត្រចៀកអាច មានអត្ថន័យថ្មីទាំងស្រុង សម្រាប់សម័យទំនើប បន្ទាប់ពីលោកបានប្រកាស កន្លងមកស្តីពីការជំរុញបច្ចេកវិទ្យា ជាមួយខួរក្បាលមនុស្ស នាពេលអនាគត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នៅលើបណ្តាញសង្គម Twitter ជាមួយអ្នកវិទ្យាសាស្ត្រកុំព្យូរទ័រ លោក Austin Howard និងលោក Musk ជាអ្នកផ្តល់មូលនិធិ ដល់គម្រោងមួយមានឈ្មោះថា Neuralink កំពុងអភិវឌ្ឍកុំព្យូទ័រដែលបញ្ចូលខួរក្បាល បាននិយាយថា ឧបករណ៍របស់ក្រុមហ៊ុន នឹងអាចចាក់តន្ត្រីដោយផ្ទាល់ ទៅក្នុងខួរក្បាលរបស់មនុស្សម្នាក់។
ប្រសិនបើយើងអនុវត្ត Neuralink តើយើងអាចស្តាប់តន្ត្រី ដោយផ្ទាល់ពីបន្ទះសៀគ្វីរបស់យើងទេ? លក្ខណៈពិសេសអស្ចារ្យ, ‘Howard បានបង្ហោះលើTwitter កាលពីថ្ងៃអាទិត្យ ដែលលោក Musk បានឆ្លើយតបយ៉ាងសាមញ្ញថា “បាទ” ។ ការអះអាងនេះធ្វើឡើងដោយ Musk ក្នុងប៉ុន្មានខែថ្មីៗនេះរួមទាំងការលើកឡើងថា Neuralink នឹងអាចព្យាបាលជំងឺធ្លាក់ទឹកចិត្ត និងការញៀន។
នៅលើ Twitter ដាច់ដោយឡែកមួយកាលពីដើមខែនេះ អ្នកប្រើបណ្តាញសង្គម Twitter ម្នាក់ឈ្មោះ Pranay Pathole បានសួរទៅ Musk ថា “តើ Neuralink អាចត្រូវបានប្រើដើម្បីបណ្តុះបណ្តាល ផ្នែកនៃខួរក្បាលឡើងវិញ ដែលទទួលខុសត្រូវចំពោះ ការបណ្តាលឲ្យញៀន ឬធ្លាក់ទឹកចិត្តទេ?” ហើយលោក Musk បានសរសេរក្នុងការឆ្លើយតបថា នេះពិតជាអស្ចារ្យ និងគួរឲ្យខ្លាចណាស់ ៕
ដោយ៖ លី ភីលីព