អង់គ្លេស៖ការកើនឡើងយ៉ាងខ្លាំង នៃការបោះជំរុំហោះហើរខុសច្បាប់នៅតំបន់ ធម្មជាតិដ៏ស្រស់សម្រស់នៅចក្រភពអង់គ្លេស មើលឃើញថា មានសំរាម និងក្រដាស់បង្គន់ប្រើប្រាស់ យ៉ាងច្រើន ហើយអ្នកអភិរក្សបានព្រមានថា វាកំពុងបង្កគ្រោះថ្នាក់ដល់ធម្មជាតិ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ដោយសារតែការរឹតបន្តឹង ការចាក់សោរការពារមេរោគCOVID-19 បានបន្ធូរបន្ថយនៅក្នុងចក្រភពអង់គ្លេសមនុស្សជាច្រើនបានយករថយន្តកាមរី ឬតង់ទៅក្នុងទីជនបទជាមួយមិត្តភក្តិដែលជាទម្រង់នៃការស្នាក់នៅ។ ទោះយ៉ាងណាជំរុំជាច្រើន នៅតែជាកន្លែងបិទទ្វារ ប្រជាជនត្រូវបានគេបោះជំរំខុសច្បាប់នៅចំណុច សម្រស់ដោយគ្មានការអនុញ្ញាត។
ទីភ្នាក់ងារជាតិជឿទុកចិត្តបានបង្ហាញពីការកើនឡើង នៃការបោះជំរុំហោះហើរ ហើយប្រជាជនដែលទទួលខុសត្រូវ ចំពោះការទុកសំរាម និងកាកសំណល់គ្រប់ប្រភេទរួមមាន តុតង់ប្រើក្រដាសបង្គន់និងកៅអី។ទីតាំងនានានៅតំបន់ បឹងស្រុកពកខ្ពប និងតំបន់ផ្សេងៗទៀតកំពុងត្រូវបានរំលោភបំពានដោយសមាជិកសាធារណៈ ហើយវាកំពុងទុក្យអ្នកជំនាញដើររើសសំរាម ចេញដើម្បីការពារសត្វព្រៃ និងជម្រកធម្មជាតិ៕ដោយ៖លី ភីលីព


