ព្រឹត្តិការណ៍

មិនការជជែក ពីការដកកងទ័ពនោះទេ ក្នុងកិច្ចពិភាក្សាប្រមុខការពារជាតិអាមេរិក-កូរ៉េខាងត្បូង

សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថាគ្មានការពិភាក្សាណាមួយត្រូវបានធ្វើឡើងលើ កម្រិតកងទ័ពអាមេរិកនៅកូរ៉េខាងត្បូងនោះទេ នៅពេលរដ្ឋមន្ត្រីការពារជាតិ លោក Jeong Kyung-doo បានជួបគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper កាលពីថ្ងៃអង្គារ។

 ការសន្ទនាដែលមានរយៈពេល ៥០ នាទីបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថា មន្ទីរប៉ង់តាហ្គោន បានបង្ហាញជំរើសដល់សេតវិមានក្នុងការកាត់បន្ថយកម្រិតកងទ័ព នៅកូរ៉េខាងត្បូង ចំពេលមានភាពជាប់គាំងក្នុងការចរចា ដើម្បីចែករំលែកតម្លៃនៃវត្តមានកងទ័ពអាមេរិកនៅទីនោះ។

 អ្នកនាំពាក្យរងក្រសួងការពារជាតិ លោកវរសេនីយ៍ឯក មូន ហុង បានឲ្យដឹងក្នុងសន្និសីទកាសែតប្រចាំថ្ងៃមួយថា “គ្មានការពិភាក្សាណាមួយត្រូវបានទាក់ទងទៅនឹង (កងទ័ពអាមេរិក) ក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទថ្ងៃនេះទេ ហើយក៏មិនត្រូវបានពិភាក្សាគ្នានាពេលកន្លងមកដែរ” ។  

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការយោគយល់គ្នាយ៉ាងមុតមាំទៅលើតួនាទីនិងសារៈសំខាន់របស់កងកម្លាំងសហរដ្ឋអាមេរិក ដើម្បីសន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ និងតំបន់អាស៊ីភាគឥសាន”៕ដោយ ឈូក  បូរ៉ា

Most Popular

To Top