បរទេស៖មន្ត្រីនាំពាក្យឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Morgan Ortagus តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនទើបបានបញ្ជាឲ្យបិទស្ថានកុងស៊ុលចិនក្នុងទីក្រុងហ៊ូស្តុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលើអ៊ីម៉ែល លោកស្រី Morgan Ortagus បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនាពេលថ្មីៗនេះ បានណែនាំឲ្យបិទស្ថានកុងស៊ុលរបស់ប្រទេសចិនប្រចាំទីក្រុងហ៊ូស្តុន” នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃពុធនេះ ប្រទេសចិនបាននិយាយថា ការបិទស្ថានកុងស៊ុលនោះ គឺជាភាពតានតឹងកើនឡើងមិនធ្លាប់មានពីមុនទេ និងបាននិយាយបន្តទៀតថា ខ្លួននឹងធ្វើការសងសឹកវិញ ប្រសិនបើសហរដ្ឋអាមេរិក មិនព្រមដកការសម្រេចចិត្តនេះវិញនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង