វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា លោកស្រី Muriel Bowser អភិបាលក្រុងវ៉ាស៊ីនតោន ឌីស៊ី បានប្រកាសដាកបញ្ជាកាលពីថ្ងៃពុធថា តម្រូវឲ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់នៅពេលចេញពីក្រៅផ្ទះរបស់ពួកគេ ។
លោកស្រី Bowser បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាននៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយថា “ជាមូលដ្ឋាន អ្វីដែលយើងចង់និយាយនោះគឺថា បើសិនជាអ្នកទាំងអស់គ្នាចាកចេញពីផ្ទះ អ្នកទំាងអស់គ្នា គប្បីតែពាក់ម៉ាស់” ។
ការបង្គាប់បញ្ជានេះ ក្នុងនោះរាប់បញ្ចូលទាំងការពិន័យជាប្រាក់រហូតដល់១.០០០ដុល្លារសម្រាប់អ្នកដែលមិនអនុវត្តន៍តាម ចំពោះកុមារតូចៗអាយុក្រោម៣ឆ្នាំ នឹងមិនតម្រូវឲ្យពាក់ទាំងស្រុងនោះទេ នៅអ្នកដែលហូបចុក ឬផឹកស៊ី ដែលមានគ្នាច្រើន តែនៅពេលចេញក្រៅផ្ទះដែលមិនបានពាក់ម៉ាស់ ។
លោកស្រីក៏បានថ្លែងថា លោកស្រី នឹងបន្តបន្ថែមពេលសម្រាប់ការដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា