បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរអូស្ត្រាលី Qantas បានធ្វើការលាគ្នា ជាលើកចុងក្រោយ ជាមួយនឹងយន្តហោះប្រភេទ Boeing 747 របស់ខ្លួនជាលើកចុងក្រោយ ហើយតាមរយៈការហោះហើរ ដ៏អស្ចារ្យមួយ។
ប្រភពដដែលបាន សរសេរទៀតថា ពីឡុតបានធ្វើការហោះហើរ ឲ្យចេញជារូបកង់គូរូដ៏ធំមួយ តាមរយៈផ្លូវធ្វើដំណើរ ដែលខ្លួនបានហោះ នៅលើអាកាសដោយមានការប្រមូលផ្តុំ មនុស្សរាប់រយនាក់ នៅឯអាកាសយានដ្ឋានស៊ីដនីផង កាលពីថ្ងៃពុធម្សិលមិញ។
គួរបញ្ជាក់ថា ការចូលនិវត្ត នៃយន្តហោះមួយគ្រឿងនេះ ត្រូវបានធ្វើឡើងនៅមុនកាលកំណត់ និងផែនការចាស់ដល់ទៅ៦ខែ ដោយសារតែបញ្ហាវាយ ប្រហារដោយកូវីដ១៩៕
ប្រែសម្រួល៖ ស៊ុន លី

